មហាបុទុមបល្ល័ង្ក ព្រះមេស្រីព្រះហស្ថ ២២ ព្រះសិរ៩ តំណាងអោយ…

មហាបុទុមបល្ល័ង្ក ព្រះមេស្រីព្រះហស្ថ ២២ ព្រះសិរ៩
#បដិមា «ព្រះកេស៩» តំណាងអោយ…


– «មាតាមហានគរ+បិតាមហានគរ» និង
– «ស្តេចភុជង្គនាគ+ព្រះមាតាភុជង្គនាគ» និង
– «ព្រះមាតាព្រហ្ម+ព្រះបិតាព្រហ្ម»
គឺជា វណ្ណះ ផុត កំពូល នៃ «ដូនតា រាជវង្សខ្មែរ»…។

¤ ព្រះកេស៩ ឬ មុខ៩៖ មានន័យថា ព្រះអង្គមាន មុខងារ៩យ៉ាង៖
៙គ្រប់គ្រង ឬ អាចបញ្ជាលើធម្មជាតិទាំង៤៖
១. ទឹក
២. ដី
៣. ភ្លើង
៤. ខ្យល់
៙គ្រប់គ្រង ឬ អាចបញ្ជាលើ ព្រលឹងវិញ្ញាណ៖
៥. ជីវហាវិញ្ញាណ
៦. សោតាវិញ្ញាណ
៧. ចក្ខុវិញ្ញាណ
៨. ឃានវិញ្ញាណ
៩. កាយវិញ្ញាណ

¤ ព្រះហស្ថច្រើន ឬ ដៃច្រើន៖ តំណាងអោយ តួនាទីច្រើន…

¤ ដៃ ម្ខាងកាន់ មនុស្ស៖ បានន័យថា ព្រះអង្គ ជា ស្តេច នៃ មនុស្ស… ព្រះអង្គ អាចប្រើ មនុស្សទាំងអស់ ក្នុងលោក បាន…

¤ ដៃ ម្ខាងកាន់ សត្វជើង៤៖ បានន័យថា ព្រះអង្គ ជា ស្តេច នៃ សត្វចតុបាទ ព្រះអង្គ អាចប្រើ សត្វទាំងអស់ ក្នុង លោក បាន… ឬ អាចហៅថា «ស្តេច រាជសីហ៍» ក៏បាន ដែលមានចារនៅក្នុង ពុទ្ធទំនាយ…

¤ បដិមារតូចៗនៅជុំវិញបញ្ជាក់ថា៖
– ម្តាយ និង កូន ទើបហៅថា «មាតាមហានគរ»…
– ឧ៍ពុក និង កូន ទើបហៅថា «បិតាមហានគរ»…៕

៙៙៙រូបមន្ថធម្មជាតិ នៃ ការកកើត សភាវះក្នុងលោក៖
~ ទឹក+ដី+ភ្លើង+ខ្យល់+វិញ្ញាណ= បានជា ជីវិតមនុស្ស និង សត្វ…
~ ទឹក+ដី+ភ្លើង+ខ្យល់ + វិញ្ញាណកុសលធម៌(វិចារណញ្ញាណ)+វិញ្ញាណអកុសលធម៌(ញ្ញាណដែលមិនចេះពិចារណា) + ធាតុញី+ធាតុឈ្មោល= ការបង្កកំនើត នៃ ជីវិតមនុស្ស…
~ ទឹក+ដី+ភ្លើង+ខ្យល់ + វិញ្ញាណអកុសលធម៌(ញ្ញាណដែលមិនចេះពិចារណា) + ធាតុញី+ធាតុឈ្មោល= ការបង្កកំនើត នៃ ជីវិតសត្វ…
*ភាពខុសគ្នារវាង «មនុស្ស និង សត្វ»៖
– សត្វ គ្មាន វិចារណញ្ញាណ…
– មនុស្ស មាន វិចារណញ្ញាណ…។

@បញ្ជាក់៖ «សត្វ» មកចាប់កំនើតដោយនាំយកមកជាមួយ «វិញ្ញាណអកុសលធម៌» គឺដើម្បីលាងជំរះ «កម្ម អកុសលធម៌» អោយអស់ក្នុងជាតិកំនើតជា «សត្វ»…។

១. នៅក្នុង «សារពាង្គកាយ» របស់ «មនុស្ស» ផ្គុំឡើងដោយ៖
– ទឹក
– ដី
– ភ្លើង
– ខ្យល់…។

២. នៅក្នុង «ទឹកដីភ្លើងខ្យល់» នៃ សារពាង្គកាយ របស់ «មនុស្ស» មាន «វិញ្ញាណ ឬ ញាណធំ ២»៖
– វិញ្ញាណកុសលធម៌៖ ជា អ្នកទទួលអំពើបុណ្យ…
– វិញ្ញាណអកុសលធម៌៖ ជា អ្នកទទួលអំពើបាប…

៣. នៅក្នុង សារពាង្គកាយ របស់ មនុស្ស នៃ « វិញ្ញាណធំ ទាំង២» មានបែងចែក «ញាណ ឬ វិញ្ញាណតូចៗ ឬ ហៅថា ឥន្រ្ទីវិញ្ញាណ ទាំង ៥»៖
– ជីវហាវិញ្ញាណ៖ ដឹងដោយការភ្លួករស់ជាតិ គឺ «អណ្តាត»…
– សោតាវិញ្ញាណ៖ ដឹងដោយការស្តាប់លឺ គឺ «ត្រចៀក»…
– ចក្ខុវិញ្ញាណ៖ ដឹងដោយការមើលឃើញ គឺ «ភ្នែក»…
– ឃានវិញ្ញាណ៖ ដឹងដោយការហិតខ្លឹន គឺ «ច្រមុះ»…
– កាយវិញ្ញាណ៖ ដឹងក្តៅដឹងត្រជាក់ដឹងហត់នឿយ គឺ «ស្បែក និង ដងខ្លួន»…។

៤. នៅក្នុង សារពាង្គកាយ ទឹកដីភ្លើងខ្យល់ នៃ វិញ្ញាណ ទាំង ៥ របស់ មនុស្ស មាន៖
– ៣៣មេជីវិត របស់ ឧ៍ពុកម្តាយ= មានលក្ខណះសម្បត្តិ៣២ + វិញ្ញាណ…៕
ខ្លឹមសារខាងលើនេះ យើងខ្ញុំបានមកពីប្រភពហ្វេសប៊ុក បើសិនជាមាន ការខុសឆ្គាំឆ្គង ឬមិនជាក់ច្បាស់ណាមួយនោះ សូមប្រិយមិត្តមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះផង និង សូមខន្តីអភ័យទោស ។