ការរាតត្បាតកូវីដ19ត្រូវតែការពារ ការកសាងថ្នាលបណ្តុះវិជ្ជានៅតែបន្ត…

ឯកឧត្តម ជា មានិត អញ្ជើញចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារសិក្សាសាលាបឋមសិក្សាតាភន និងនាំយកអំណោយឯកឧត្តមទេសរដ្ឋមន្ត្រី ផ្តល់ជូនរដ្ឋបាលស្រុក…

ស្រុកទឹកផុស៖ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពដំណើរការសាងសង់អគារសិក្សាសាលាបឋមសិក្សាតាភន ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម និងក្រុមការងារ បានបន្តជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបាននាំយកអំណោយឯកឧត្តមទេសរដ្ឋមន្ត្រី រួមមាន៖ អង្ករ ២បេស្មើ១០០គីឡូក្រាម, ទឹកក្រូច ៤កេះ, មី ៤កេះ, ទឹកត្រី ៤យួរ, ទឹកសុីអុីវ ៤យួរ, អាល់កុល ៨ដប និងម៉ាស់ ៥ប្រអប់ ជូនដល់រដ្ឋបាលស្រុក សម្រាប់ប្រើប្រាស់ក្នុងការចុះជួយប្រជាពលរដ្ឋ ពិសេសពលករដែលទើបវិលត្រឡប់ពីក្រៅប្រទេស ដែលយល់ព្រមធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃនោះ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : 068 677 711