គឹម លីហ្សា រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយគ្រងម្កុដទេពធីតា ឆ្នាំថ្មី…

នៅពេលនេះ គឹម លីហ្សា កំពុងតែមានវត្តមាន នៅក្នុង ស្រុកកំណើតនៅឡើយ ។ តែអ្វីដែលគួរឲ្យកត់សំគាល់នោះ ក្រោយការផ្អាក ពីពិធីចូលឆ្នាំខ្មែរ ដើម្បីការពាររោគរាតត្បាត កូវីដ19 ក៍ពិតមែន តែ គឹម លីហ្សា ហាក់មានអារម្មណ៍រីករាយ ដោយនាងមានឱកាសគ្រងម្កុដ ទេពធីតា សង្ក្រាន្តឆ្នាំថ្មីនៅស្រុកកំណើតរបស់ខ្លួន (ជាឈុតដំបូងរបស់នាងក្នុងការគ្រងនេះ) ។

មួយរយ:នេះ គេតែងតែសង្កេតឃើញអ្នកនាង គឹម លីហ្សា និង ស្វាមី កូនៗ តែងតែចេញចូលស្រុកកំណើត (ប្រទេសកំណើត) របស់ខ្លួនញឹកញាប់ណាស់ ដើម្បីមើលការខុសត្រូវលើមុខជំនួញមួយចំនួននៅកម្ពុជា ជាដែនដីកំណើតរបស់ខ្លួន ។ ដែលបងប្អូនដឹងច្បាស់ពីការនាំចូលផលិតផល ថែរក្សាសម្រស់ Jesse មានគុណភាពល្អប្រណិត និង មានសេចក្តីទុកចិត្តបំផុត ពីអតិថិជន ជាអ្នកប្រើប្រាស់យ៉ាងច្រើន ។ ក្រៅពីមុខជំនួញនេះ អ្នកនាងនៅមានគម្រោងបង្កើតបន្ថែមជាច្រើនទៀត ដើម្បីជួយដល់ បងប្អូនខ្មែរយើងផងដែរ លើវិស័យ ថែរក្សាសម្រស់ ។

ក្នុងឈុតបូរាណនេះផងដែរ  អ្នកនាងពិតជារំភើបគ្មានអ្វីផ្ទឹម ហើយថែមទាំង មានការកោតសរសើរ ពីប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ ។