ជួយគ្នាក្នុងគ្រាក្រ មន្ត្រីល្អក្នុងគ្រាអាសន្ន..

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំ​ជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណៈអភិបាល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងាររួមមានអភិបាលរងស្រុក ស.ស.យ.ក ស្រុក ស.ស.យ.ក ឃុំ និងក្រុមប្រឹក្សាឃុំទួលសូភី ចុះផ្សព្វផ្សាយអំពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការអប់រំសុខភាពអនាម័យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋ។ ជាមួយនើ លោកអភិបាល និងក្រុមការងារ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយ:លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក ខេត្តត្បូងឃ្មុំ និងមួយចំនួនទៀតជារបស់របស់រដ្ឋបាលស្រុក ឧបត្តម្ភជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅឃុំទួលសូភី ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ទឹកស៊ីវអ៊ីុវ ១យួរ និងថវិកា ៧០,០០០រៀល (ក្នុងនោះថវិកា ស.ស.យ.ក ស្រុក ២០,០០០រៀល, ថវិការដ្ឋបាលស្រុក ២០,០០០រៀល ថវិកាលោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុក ២០,០០០រៀល ថវិកាលោក ស៊ូ សុផល មេឃុំទួលសូភី ១០,០០០រៀល ក្នុងមួយគ្រួសារ)។